(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា សុខភាពល្អរបស់ប្រជាជនជាខ្លឹមសារសំខាន់ នៃការកសាងសង្គមដែលមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ និងជាមូលដ្ឋានសំខាន់សម្រាប់មនុស្សម្នាក់ៗ ដើម្បីសម្រេចបាននូវជីវភាពសុភមង្គល។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្ដចិនលើកទី១៨មក ប្រជាជនចិនចូលរួមហាត់កីឡា កាន់តែច្រើនឡើងៗ របៀបរស់នៅរបស់ជនជាតិចិន កាន់តែមានសុខុមាលភាព កាន់តែសប្បាយរីករាយ។

* គិតត្រឹមចុងឆ្នាំ២០២១ ចំនួនមនុស្សប្រជាជនចិនដែលចូលរួម ហាត់ប្រាណជាញឹកញាប់បានឡើងដល់៣៧.២% ។

* គឹតត្រឹមឆ្នាំ២០២១ ទំហំទីធ្លាកីឡាដ្ឋានទូទាំងប្រទេសចិនគឺ៣៤១១ លានម៉ែត្រការ៉េ ទំហំកីឡាដ្ឋានសម្រាប់មនុស្សម្នាក់ៗគឺ ២.៤១ ម៉ែត្រការ៉េ។

* ការប្រកួតកីឡាទូទាំងប្រទេសចិនបានរៀបចំការប្រកួតសាធារណៈ ដើម្បីឱ្យមនុស្សកាន់តែច្រើនចូលរួមហាត់កីឡា។ ក្នុងការប្រកួតកីឡាទូទាំងប្រទេសចិនលើកទី១៤ វិញ្ញាសាសម្តែងនិងប្រកួតសមា្រប់មហាជនចំនួន៤ បានទាក់ទាញមនុស្សជាង ៦៨០០នាក់មកពីខេត្ត-ក្រុង-តំបន់ចំនួន៧៦៦ក្រុមមកចូលរួម។

* ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមអ្នកធ្វើការវិស័យកីឡានៅ មូលដ្ឋានរបស់ចិនកាន់តែច្រើនឡើងៗ ដើម្បីផ្សព្វផ្សាយទូទៅនូវទស្សនៈគំនិត និងមធ្យោបាយហាត់កីឡាតាមបែបវិទ្យាសាស្ត្រ។ គិតត្រឹមចុងឆ្នាំ២០២១ អ្នកដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ ជំនាញធ្វើការណែនាំកីឡា ក្នុងសង្គមមានលើសពី ២៧សែននាក់។

* ក្រសួងអប់រំចិនបានចាប់ផ្តើមកសាងសាលាកីឡាលក្ខណៈពិសេស ក្នុងប្រទេសពីឆ្នាំ២០១៥ ដែលបានដើរតួនាទីសកម្ម ក្នុងការលើកកម្ពស់សុខភាពកូនសិស្ស។ ក្នុងនោះអត្រាសុខភាពរាងកាយល្អរបស់សិស្ស នៅសាលាកីឡាបាល់ទាត់គឺ ២៩.២%។

* ចាប់ពីប៉េកាំងក្លាយជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវរងារហូតដល់ ខែតុលាឆ្នាំ២០២១ ចំនួនមនុស្សដែលចូលរួមលេង កីឡាព្រិលទឹកកករបស់ចិនបានកើនដល់ ៣៤៦លាននាក់៕

វិទ្យុមិត្តភាពកម្ពុជាចិន