(ក្រុងរ៉ូម)៖ ប្រទេសអ៊ីតាលីចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺអុតស្វានៅថ្ងៃចន្ទនេះ ខណៈដែលចំនួនករណីឆ្លងមានការកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២។
បើយោងតាម ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃចន្ទនេះអ៊ីតាលីបានរាយការណ៍ពីករណីជំងឺអុតស្វារហូតដល់ចំនួន ៥៤៥ករណី ។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដូសដំបូងនៃវ៉ាក់សាំងអុតស្វានឹងត្រូវផ្តល់នៅមន្ទីរពេទ្យ Spallanzani ក្នុងទីក្រុងរ៉ូម។
វ៉ាក់សាំង និងការព្យាបាលជំងឺនេះមានកង្វះខាត ដោយថ្នាំទាំងនេះច្រើនតែទុកសម្រាប់គ្លីនិកសុខភាពផ្លូវភេទ ដែលខ្វះថវិការ។ មន្ទីរពេទ្យ Spallanzani បានឲ្យដឹងថា មានមនុស្ស ២០០នាក់បានត្រៀមចាក់វ៉ាក់សាំងចាប់ពីថ្ងៃចន្ទតទៅ ក៏ដូចជាសំណើសុំកក់ទុកសម្រាប់ការចាក់លើកក្រោយមានចំនួន ៦០០នាក់៕