(ប៉េកាំង)៖ តំបន់ភ្នំដាច់ស្រយាល ក្រក្សត់ នេះជាចំណាប់អារម្មណ៍ក្នុងចិត្តរបស់មនុស្សជាច្រើនចំពោះខេត្ត Guizhou នៅភាគខាងលិចនៃប្រទេសចិន។ សព្វថ្ងៃនេះ ក្នុងនាមជាតំបន់សាកល្បងចម្រុះ នៃទិន្នន័យធំដំបូងបង្អស់នៅប្រទេសចិន ខេត្ត Guizhou បានរួមបញ្ចូលគ្នានូវឧស្សាហកម្មទិន្នន័យធំនិងវិស័យកសិកម្ម ដើម្បីជួយដល់ការអភិវឌ្ឍកសិកម្ម និងជនបទ និងបង្កើនប្រាក់ចំណូលរបស់កសិករ។
នៅក្នុងសួនចម្ការតែមួយនៅក្នុងភូមិ Tunshang ស្រុក Pu'an ខេត្ត Guizhou ពេលនេះជាពេលដ៏សំខាន់នៃការគ្រប់គ្រង រដូវក្តៅនិងការថែទាំសួនតែ អេក្រង់ LED ខាងក្រៅបង្ហាញពីទិន្នន័យ ដូចជា សីតុណ្ហភាព សំណើម ការត្រួតពិនិត្យដីជាដើម។ តាមរយៈឧបករណ៍ឌីជីថលបណ្តាញអ៊ីនធឺណេតរាប់សិបគ្រឿង ដែលបានដំឡើងនៅក្នុងសួនចម្ការតែ បុគ្គលិកគ្រប់គ្រងអាចតាមដានស្ថានការណ៍លូតលាស់ នៃស្លឹកតែក្នុងពេលវេលាជាក់ស្តែង ដើម្បីផ្តល់ការគាំទ្រទិន្នន័យដល់ការគ្រប់គ្រង និងថែទាំសួនតែប្រកបដោយប្រសិទ្ធភាពនិងវិទ្យាសាស្រ្ត។
ក្រោមជំនួយពីបច្ចេកវិទ្យាឌីជីថល ទិន្នផលនិងគុណភាពនៃតែសនៅក្នុងសួនដាំតែ នៅភូមិ Tunshang ត្រូវបានធ្វើឱ្យប្រសើរឡើង អាចជួយដល់អ្នកភូមិបង្កើនប្រាក់ចំណូលកាន់តែប្រសើរឡើង។ ការដាំតែ គ្រប់គ្រងតែ ផលិតតែ និងលក់តែដោយពឹងផ្អែកលើទិន្នន័យធំ គឺជាបច្ចេកវិទ្យាទិន្នន័យធំបានអភិវឌ្ឍនៅក្នុងខេត្ត Guizhou បានផ្តល់កម្លាំងចលករដល់ការបង្កើនប្រាក់ចំណូលរបស់ពួកគេ៕
វិទ្យុមិត្តភាពកម្ពុជាចិន