(ប៉េកាំង)៖ យោធាចិនបានឲ្យដឹងថា កងកម្លាំងចិនបានបន្តចូលរួមក្នុងសមយុទ្ធ ដែលផ្តោតលើការវាយប្រហារតាមផ្លូវគោក និងផ្លូវអាកាសរយៈចម្ងាយឆ្ងាយ ជុំវិញកោះតៃវ៉ាន់នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃទី៤នៃការធ្វើសមយុទ្ធរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២។
សមយុទ្ធយោធានេះ ត្រូវបានគេរំពឹងថា ជាថ្ងៃចុងក្រោយ នៃសមយុទ្ធយោធាដ៏ទូលំទូលាយ ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះមួយនេះ៕