(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវី ១៩ ចំនួន ១,៦០២នាក់ នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាមវៀតណាម VNA នៅថ្ងៃសៅរ៍ទី៦ ខែសីហា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា បូកបន្ថែមករណីឆ្លងខាងលើនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ១១.៣៤៦.១៣៧ នាក់។ គ្មានការស្លាប់ដោយសារកូវីដ ១៩ ត្រូវបានគេកត់ត្រាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះទេ។ អ្នកស្លាប់សរុបមានចំនួន ៤៣,០៩៤នាក់។
គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ អ្នកជំងឺកូវីដ ១៩ ចំនួន ៦,៨៧៨ នាក់បានជាសះស្បើយ ដែលបាននាំឲ្យចំនួននៃអ្នកជាសះស្បើយ ក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៩,៩៦៤,៥៣៣នាក់៕