សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៥,៦៣៣នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៧៥៤,៧៧៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។
ក្នុង ចំណោម ករណី ថ្មី ខាងលើនេះ គឺ ៥,៤២៦ ករណី ជា ការ ឆ្លង ក្នុង ស្រុក និង ២០៧ ករណី ជា ករណី នាំ ចូល។
បើយោងតាមក្រសួងសុខាភិបាលសិង្ហបុរី, មានអ្នកស្លាប់ ២នាក់ ត្រូវបានរាយការណ៍នៅថ្ងៃសៅរ៍នេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានចំនួន ១,៥៣៦៕