(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយកាលពីថ្ងៃសុក្រថា ប្រសិនបើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបែកបាក់គ្នានោះ វាអាចជាទីបញ្ចប់នៃសម័យកាលសន្តិភាព និងវិបុលភាពពិភពលោក ខណៈអតិផរណា និងអត្រាការប្រាក់នឹងចុះទាបផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។
លោកបានលើកឡើងថា «នៅពេលដែលទំនាក់ទំនងត្រូវបានកាត់ផ្តាច់ នឹងនាំឲ្យតម្លៃទំនិញកាន់តែខ្ពស់ ប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់កាន់តិចជាងមុន។ ហើយវាមានន័យថា ពិភពលោកមានការបែងចែកកាន់តែច្រើន ឬមានភាពច្របូកច្របល់ និងគ្រោះថ្នាក់កាន់តែខ្ពស់។ ដូច្នេះវាគឺជាហានិភ័យណាស់»។
លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥៕