(ប៉េកាំង)៖ នាយប់ថ្ងៃទី៤ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន អំឡុងពេលចូលរួមកិច្ចប្រជុំរពាក់ព័ន្ធមួយចំនួន នៅក្រុងភ្នំពេញ។
លោក Wang Yi បានលើកឡើងថា ប្រទេស G7 របស់លោកខាងលិចបានរួមគ្នាប្រកាសអ្វី ដែលហៅថាសេចក្តីថ្លែងការណ៍អំពី ស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់បច្ចុប្បន្ន។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះ «សេចក្តីថ្លែងការណ៍» នេះ ពីព្រោះវាបានកាឡៃភាពត្រឹមត្រូវ ប្រែសទៅជាខ្មៅ គាំទ្រអ្នករំលោភបំពានសិទ្ធិទាំងចំហ ហើយដាក់សម្ពាធទៅលើ អ្នកគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់។
លោកបន្តថា «តើសច្ចភាពស្ថិតនៅត្រង់ណា? តើក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិស្ថិតនៅត្រង់ណា? ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ នេះគឺជាគោលកាណ៍មូលដ្ឋានបំផុត សម្រាប់គាំពារសន្តិភាព និងស្ថិរភាពពិភពលោកយើង យើងមិនអាចឱ្យច្បាប់ព្រៃមកដឹកនាំ ទំនាក់ទំនងរវាងប្រទេសនិងប្រទេសឡើងវិញទេ។ ខ្ញុំជឿជាក់ថា អ្វីដែលហៅថា"សេចក្តីប្រកាស"មួយនេះគ្រាន់តែជាក្រដាសសំណល់មួយសន្លឹកប៉ុណ្ណោះ»៕
វិទ្យុមិត្តភាពកម្ពុជាចិន