(បាងកក)៖ ប៉ូលិសថៃ បានឱ្យដឹងថាមនុស្ស ១៣នាក់បានស្លាប់ និង៣៥នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះអគ្គិភ័យឆាបឆេះក្លឹបរាត្រីមួយកន្លែង នៅថ្ងៃសុក្រនេះ នៅឯខេត្តឈុនប៊ូរី (Chonburi) ស្ថិតភាគខាងគ្នេយ៍នៃរាជធានីបាងកក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។
បើតាមប៉ូលិសថៃ អគ្គិភ័យខាងលើបានឆាបឆេះក្លឹបរាត្រីឈ្មោះ Mountain B night club នៅក្នុងស្រុក សាតតាហ៊ីប (Sattahip) នៅម៉ោងប្រហែល ១៖០០នាទីរំលងអធ្រាត្រ ហើយមកទល់ម៉ោងនេះ ជនរងគ្រោះទាំងអស់ត្រូវបានគេរាយការណ៍ថាសុទ្ធតែជាជនជាតិថៃ។ ប៉ុន្តែ ភ្លាមៗមិនទាន់មាន ការបញ្ជាក់ពីមូលហេតុបង្កឱ្យអគ្គិភ័យនេះនៅឡើយទេ៕