(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្រឹទ្ធសភាអាមេរិក បោះឆ្នោតគាំទ្រឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលណាតូ

២៖ តៃវ៉ាន់អះអាងថា ចិនបញ្ជូនយន្តហោះចម្បាំង ២២គ្រឿង ឱ្យហោះឆ្លងចូលខ្សែបន្ទាត់មេដ្យាន នៅច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ

៣៖ AP: លោកស្រី ផេឡូស៊ី មានផែនការបំពេញទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ

៤៖ ប្រមុខ UN ចោទថា ក្រុមហ៊ុនប្រេងនិងឧស្ម័ន ឆក់ឱកាសកើបផលចំណេញច្រើនលើសលប់ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន

៥៖ លោក Wang Yi៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កហេតុ និងការលេងល្បែងភ្នាល់នយោបាយ របស់សហរដ្ឋអាមេរិក

៦៖ លោក ហ្សេលេនស្គី ចង់ជួប លោក ស៉ី ជិនពីង ដោយផ្ទាល់ ដើម្បីឲ្យចិនជួយបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន