Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអារ៉ាប់រួម (UAE) បញ្ជាក់ការគាំទ្ររបស់ខ្លួន ចំពោះអធិបតេយ្យភាពរបស់ចិន និងសារៈសំខាន់នៃការគោរព «គោលការណ៍ចិនតែមួយ» (Video inside)

04-08-2022 21:10

(ឌូបៃ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអារ៉ាប់រួម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអារ៉ាប់រួមបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ស្របពេលដែលបានបញ្ជាក់ផងដែរអំពីសារៈសំខាន់ នៃការគោរពគោលការណ៍ «ចិនតែមួយ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Emirates (WAM) បានរាយការណ៍ថា ក្រសួងក៏បានអំពាវនាវ ឱ្យមានការប្រកាន់ខ្ជាប់នូវដំណោះស្រាយពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិផងដែរ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា UAE បានជំរុញឱ្យភាគីពាក់ព័ន្ធផ្តល់អាទិភាព ដល់កិច្ចសន្ទនាការទូតក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាស្ថិរភាពក្នុងតំបន់ និងសកលលោក។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ដែលជាទង្វើមួយ ដែលរងការរិះគន់យ៉ាងខ្លាំងដោយប្រទេស ចិន៕