(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,០១៦ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទៀតទេ។

គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១,១៨៩,៩៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៩៤៨,១៧៤នាក់ និងស្លាប់សរុបចំនួន ៤៣,០៩៤នាក់៕