Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Wang Yi៖ ប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កហេតុ និងការលេងល្បែងភ្នាល់នយោបាយ របស់សហរដ្ឋអាមេរិក

04-08-2022 17:48

(ប៉េកាំង)៖ ថ្ងៃទី៤ ខែសីហា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា នៅក្រុងភ្នំពេញ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអធិប្បាយបន្ថែមទៀត អំពីជំហររបស់ភាគីចិន ចំពោះទំង្វើបង្កហេតុរបស់ភាគីអាមេរិក ដែលបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន។

លោក Wang Yi បានថ្លែងថា សហរដ្ឋអាមេរិកបានជាន់ឈ្លីលើច្បាប់អន្តរជាតិ រំលោភលើការសន្យាទ្វេភាគី បំផ្លាញសន្តិភាព នៅច្រកសមុទ្រតៃវ៉ាន់ គាំទ្រអបគមន៍និយមនិងឃោសនាបំប៉ោងពី ប្រឈមមុខដាក់គ្នាជាក្រុម ទាំងនេះគឺជាការបង្កហេតុទាំងចំហ ចំពោះប្រជាជនចិននិងប្រជាជន នៃប្រទេសនានាដែលគាំទ្រសន្តិភាពនៅក្នុងតំបន់ ជាការលេងល្បែងភ្នាល់នយោបាយមួយលើក ដែលនឹងនាំមកនូវឥទ្ធិពលអាក្រក់ដោយជៀសមិនរួច។

លោក Wang Yi បានគូសបញ្ជាក់ថា ហេតុការណ៍លើកនេះ ត្រូវបានគ្រោងផែនការ និងបង្កហេតុដោយភាគីអាមេរិក។ ដើម្បីបញ្ចៀសវិបត្តិ ដែលបន្តុបលើប្រទេសចិន ភាគីចិនបានខិតខំប្រឹងប្រែងផ្នែកការទូត ក្នុងកម្រិតធំបំផុត។ វិធានការដែលភាគីចិន កំពុងអនុវត្តនាពេលនេះនិងនៅពេលអនាគត គឺជាវិធានការការពារចាំបាច់និងទាន់ពេលវេលា សំដៅគាំពារអធិបតេយ្យភាព និងសន្តិសុខជាតិ ស្របតាមច្បាប់អន្តរជាតិនិងក្នុងស្រុក ក៏ជាការព្រមានដល់អ្នកបង្កហេតុ និងដើម្បីគាំពារស្ថិរភាពនិងសន្តិភាព ក្នុងតំបន់និងច្រកសមុទ្រតៃវ៉ាន់៕

វិទ្យុមិត្តភាពកម្ពុជាចិន