(ប៉េកាំង)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានចេញប្រកាសថា ការបំពេញទស្សនកិច្ចរបស់់លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក នៅកោះតៃវ៉ាន់ គឺជាល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ។ ខាងក្រោមជាសេចក្តីថ្លែងការណ៍ទាំងស្រុង៖
សេចក្តីថ្លែងការណ៍នៃក្រសួងការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន
ថ្ងៃទី២ ខែសីហា ២០២២ លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានឆ្លៀតទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ចិន ដោយមិនអើពើ នឹងការប្រឆាំងយ៉ាងខ្លាំង និង ការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣ រវាងចិន និងអាមេរិក បានវាយប្រហារយ៉ាង ធ្ងន់ធ្ងរចំពោះមូលដ្ឋាននយោបាយនៃទំនាក់ទំនងចិន និងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិង បូរណភាពទឹកដីរបស់ចិន បានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសន្តិភាព និង ស្ថិរភាព ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំងអបគមន៍ ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ។
ចំពោះការនេះភាគីចិន ប្រឆាំងយ៉ាងដាច់ខាត ថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ហើយបានលើកឡើងការតវ៉ា និងការប្រឆាំងយ៉ាងខ្លាំងទៅភាគីអាមេរិក។ នៅលើពិភពលោកនេះ មានប្រទេសចិន តែមួយតៃវ៉ាន់ជាចំណែកមួយរបស់ទឹកដីចិន ដែលមិនអាចបំបែកឡើយ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់ដែលតំណាងឱ្យប្រទេសចិន ៕