(តៃប៉ិ)៖ ក្រសួងការបរទេសចិនបាននិយាថា ដើម្បីឆ្លើយតបនឹងដំណើរទេស្សនកិច្ចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់ ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិចនៅថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងរបាយការណ៍របស់ខ្លួន ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា ផលវិបាកទាំងអស់សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ ព្រោះអាមេរិកជាអ្នកបង្កហេតុ៕