Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីបន្តរកអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «៤,៧០៩ករណី» និងស្លាប់ ២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃចន្ទនេះ (Video inside)

01-08-2022 22:19

(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗចំនួន ៤,៧០៩នាក់ និងស្លាប់២នាក់ទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន១៦១ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៧១៨,៧៦៥ករណី ដែលក្នុងនោះស្លាប់ ១,៥២០នាក់៕