Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រី Pelosi ត្រូវបានបញ្ជាក់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់

01-08-2022 22:02

(តៃវ៉ាន់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានសភាអាមេរិកនឹងចុះនៅទីក្រុងតៃប៉ិនៅយប់ថ្ងៃអង្គារនេះ ហើយនឹងចំណាយពេលល្ងាចនៅសណ្ឋាគារ Grand Hyatt។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិចនាយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

បន្ទាប់មកលោកស្រី Pelosi នឹងធ្វើទស្សនកិច្ចនៅសភាតៃវ៉ាន់នៅព្រឹកថ្ងៃពុធ ជាកន្លែងដែលលោកស្រីនឹងជួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-Wen ផងដែរ៕