(ប៉េកាំង)៖ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា កិច្ចប្រជុំនៃការងាររណសិរ្សរួបរួម នៃមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបទី ១០០ នៃការដែលបក្សកុម្មុនីស្តចិនលើកឡើង នូវគោលនយោបាយរណសិរ្សរួបរួម ដោយជាក់លាក់។ ភារកិច្ចជាមូលដ្ឋាននៃរណសិរ្សរួបរួមស្នេហាជាតិក្នុងយុគសម័យថ្មីគឺ ប្រកាន់ខ្ជាប់នូវការណែនាំពីគំនិតសង្គមនិយម មានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់ការដឹកនាំរបស់ បក្សកុម្មុយនីស្តចិន ប្រកាន់ខ្ជាប់នូវមាគ៌ាសង្គមនិយម មានលក្ខណៈពិសេសចិន ជ្រោងទង់ស្នេហាជាតិនិងសង្គមនិយម ប្រកាន់ខ្ជាប់នូវការរួបរួមរវាងភាពនិងពហុភាព ជំរុញទំនាក់ទំនងរវាងជនជាតិ ទំនាក់ទំនងរវាងសាសនា ទំនាក់ទំនងរវាងវណ្ណៈ ទំនាក់ទំនងរវាងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យមានភាពចុះសម្រុងគ្នា ក៏ដូចជាជំរុញឱ្យកុលបុត្រកុលធីតាចិន ទាំងក្នុងនិងក្រៅប្រទេសរួបរួមគ្នាតស៊ូប្រឹងប្រែង ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការកសាង ប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងសម្រេចការស្តារភាពរុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន