(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្មីមួយធ្វើឡើងដោយវិទ្យាស្ថានហ្កាលុប (Gallup) បានឱ្យដឹងថាអត្រាគាំទ្ររបស់ប្រជាជនអាមេរិកចំពោះលោកប្រធានាធិបតី ចូ បៃដិន បានធ្លាក់ចុះមកនៅត្រឹម៣៨ភាគរយ ជាលើកដំបូងបំផុតដែលអត្រាគាំទ្ររូបលោកធ្លាក់មកនៅក្រោម៤០ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

បើតាមការស្ទង់មតិខាងលើដដែល ប្រជាជនអាមេរិកជាង ៥៩ភាគរយមិនគាំទ្រការងារដែលលោក ចូ បៃដិន បាននិងកំពុងធ្វើ ដែលនេះជាការធ្លាក់ចុះ ប្រជាប្រិយភាពខ្ពស់បំផុតមួយរបស់លោក បៃដិន មកទល់នឹងពេលនេះ។

មួយវិញទៀត ការស្ទង់មតិនេះក៏បានឱ្យដឹងដែរថាប្រជាជនអាមេរិក ៤៥ភាគរយមិនគាំទ្រពេញទំហឹងចំពោះលោក បៃដិន ហើយមានតែ ១៣ភាគរយដែល គំាទ្រលោក ពេញទំហឹង បើទោះជាលោកនៅតែមានការគំាទ្រខ្លាំងពីអ្នកប្រជាធិបតេយ្យក៏ដោយ៕