(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រមុខការទូតអាមេរិក-រុស្ស៉ី ជួបពិភាក្សាគ្នាជាតាមទូរស័ព្ទជាលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង

២៖ រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងធ្វើដំណើរទៅអាហ្វ្រិក បន្ទាប់ពីប្រមុខការទូតរុស្ស៉ី ទើបតែបំពេញទស្សនកិច្ចតំបន់នោះ

៣៖ ចិនប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅច្រកសមុទ្រតៃវ៉ាន់ ចំពោះមុខដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ដែលនឹងអាចកើតឡើង

៤៖ រុស្ស៉ីប្រកាសដាក់ទណ្ឌកម្មលើពលរដ្ឋនូវែលសេឡង់ ចំនួន ៣២នាក់បន្ថែមទៀត

៥៖ ប្រេស៉ីលនិងអេស្ប៉ាញ រាយការណ៍ពីករណីស្លាប់ ដំបូង ដោយសារជំងឺអុតស្វា នៅក្រៅទ្វីបអាហ្វ្រិក

៦៖ WHO ប្រចាំតំបន់អឺរ៉ុប ជឿជាក់ថា នឹងមានករណីស្លាប់ ដោយសារជំងឺអុតស្វាបន្ថែមទៀត