(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៦,៥៥៨នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៧០៨,៩៥០នាក់។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមានចំនួន ៥,៩៧២ នាក់ ជាករណីនាំចូល និងចំនួន ៥៨៦ ជាករណីឆ្លងក្នុងស្រុក។

គួរបញ្ជក់ថា បើក្រសួងសុខាភិបាលសិង្ហបុរី, នៅថ្ងៃសៅរ៍នេះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៣នាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,៤៩៧នាក់៕