Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម រាយការណ៍ករណីឆ្លង COVID-19 ចំនួន «១,៦៧០» នៅថ្ងៃសៅរ៍នេះ (Video inside)

30-07-2022 19:55

(ហាណូយ)៖ វៀតណាមបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១,៦៧០នាក់ នៅថ្ងៃសៅរ៍នេះ ដែលធ្លាក់ចុះចំនួន ១៣៥នាក់ គិតចាប់ពីថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

បូកបន្ថែមការឆ្លងថ្មីខាងលើនេះ បាននាំឱ្យចំនួនសរុបដល់កើនឡើងដល់ ១០,៧៧៨,១៥៤នាក់។ ដោយឡែក មិនមានអ្នកស្លាប់ដោយសារកូវីដ ១៩ ទេ ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ ដែលចំនួនអ្នកស្លាប់សរុបនៅមាន ៤៣,០៩៣នាក់។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលវៀតណាម, គិតត្រឹមថ្ងៃសៅរ៍នេះ នៅទូទាំងប្រទេស មានអ្នកជំងឺកូវីដ-១៩ ចំនួន ៩,៩០៥,៥១៩នាក់ ឬជិត ៩២ភាគរយនៃអ្នកឆ្លងសរុប បានជាសះស្បើយពីជំងឺ៕