(ប៉េកាំង)៖ គណនីផ្លូវការរបស់កងទ័ពទី៨០ នៃកងទ័ពរំដោះប្រជាជនចិនបានបង្ហោះសារជាភាសាចិនថា «备战!» ដែលមានន័យថា ត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម នៅគណនីបណ្តាញទំនាក់ទំនងសង្គម Weibo ផ្លូវការរបស់ខ្លួននៅថ្ងៃសុក្រនេះ ដោយការបង្ហោះសារនេះទទួលបានការចូលចិត្តជាង៣០០,០០០នាក់ ក្នុងរយៈពេល១២ម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅយប់ថ្ងៃសុក្រ ទី២៩ ខែកក្ដដា ឆ្នាំ២០២២។

ការព្រមាននេះកើតឡើង ចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi អាចនឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ទោះបីជាមានការព្រមានខ្លាំងៗពីទីក្រុងប៉េកាំង មិនឱ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងចិនក៏ដោយ៕