(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ករណីថ្មី នៃជំងឺអុតស្វាជាង ១,០០០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានបំបែកកំណត់ត្រាចំនួន នៃការឆ្លងប្រចាំថ្ងៃ ជាមួយការដាក់សហរដ្ឋអាមេរិកជាចំណុចកណ្តាលនៃការផ្ទុះថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្តាហ៍នេះ CDC ក៏បានបញ្ជាក់ពីការឆ្លងថ្មីចំនួន ១,០៤៨ករណី ដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ៤,៦៣៩ករណីនៅទូទាំងប្រទេស ដែលជាតួលេខច្រើនជាងគេនៅលើពិភពលោក។

រហូតមកដល់ពេលនេះ មានករណីឆ្លងសរុបនៅទូទាំងពិភពលោកជាង ១៨,០០០ករណី ដែលត្រូវបានគេប្រទះឃើញនៅទូទាំង ៧៥ប្រទេស ដោយប្រទេសអេស្បាញឥឡូវនេះកំពុងឈរនៅលេខរៀងទី២ ដោយមាន ៣,៧៣៨ករណី។

ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានការរីករាលដាលខ្លាំងក៏ដោយ អត្រានៃការឆ្លងរបស់សហរដ្ឋអាមេរិកនៅតែទាបជាងប្រទេសផ្សេងទៀត ដែលកំពុងមានការផ្ទុះឡើង ដែលបានកើនឡើងប្រហែលមួយករណីក្នុងចំណោមនុស្ស ១០០,០០០នាក់។ ទន្ទឹមនឹងនេះដែរ ប្រទេសអេស្ប៉ាញបានរាយការណ៍ថា មានចំនួនប្រាំពីរនាក់ក្នុងចំណោម ១០០,០០០នាក់ ខណៈដែលប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានដាក់ចំនួន៣នាក់ក្នុងចំណោម ១០០,០០០នាក់៕