សិង្ហបុរីបន្តរកអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «៨,៥៦៥ករណី» និងស្លាប់ ២នាក់ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (Video inside)
28-07-2022 22:29
(សិង្ហបុរី)៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗចំនួន ៨,៥៦៥នាក់ និងស្លាប់ ០២នាក់ទៀត ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ មានករណីនាំចូលចំនួន៣៥៩ករណី ក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍ទាំងអស់។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,៦៩៤,៤៥៤ករណី ដែលក្នុងនោះស្លាប់ ១,៤៩២នាក់៕