វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ចំនួន «១,៦៩៩ករណី» បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ (Video inside)
28-07-2022 18:46
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៦៩៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទៀតទេ។
គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៧៤,៦៧៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៨៨៨,៤៦៨នាក់ និងស្លាប់សរុបចំនួន ៤៣,០៩២នាក់៕