Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ៖ មនុស្ស ២,៧៤៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ (Video inside)

27-07-2022 09:51

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៧៤៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៣៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,០៩៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៥៨លានករណី ក្នុងនោះមានអ្នកស្លាប់ ៣១,២៥៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥២លាននាក់៕