(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៤៦០ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មានស៊ីនហួរ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទៀតទេ។

គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៧០,៣០៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៨៧៤,០៧៥នាក់ និងស្លាប់សរុបចំនួន ៤៣,០៩២នាក់៕