(ប៉េកាំង)៖ ថ្ងៃទី២៥ ខែកក្កដា វេទិកាវប្បធម៌ប៉េកាំងលើកដំបូង បានបើកធ្វើនៅក្រុងប៉េកាំង អ្នកទទួលខុសត្រូវ នៃស្ថាប័នរដ្ឋនិងស្ថាប័នវប្បធម៌ ព្រមនិងបញ្ញវន្ត អ្នកជំនាញ អ្នកនិពន្ធល្បីឈ្មោះ សិល្បករ និងអ្នកប្រកបការងារលើវិស័យវប្បធម៌ តាមមូលដ្ឋានបានធ្វើការផ្លាស់ប្តូរ អំពីបញ្ហាស្តីពីការជំរុញ កិច្ចកសាងប្រទេសសង្គមនិយមខ្លាំងក្លា ខាងវិស័យវប្បធម៌ ការបើកទំព័រយុគសម័យថ្មី ដែលធ្វើឱ្យវប្បធម៌និងទេសចរណ៍រួមបញ្ចូលគ្នា និងការបង្កើនកិច្ចកសាងមជ្ឈមណ្ឌលវប្បធម៌ នៅទូទាំងប្រទេសចិនជាដើម។
ក្នុងពិធីបើកនិងជាវេទិកាសំខាន់ លោក Hu Heping អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិនបានថ្លែងថា ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍទេសចរណ៍របស់មហាជន ទេសចរណ៍វៃឆ្លាត ទេសចរណ៍បៃតង និងទេសចរណ៍អរិយធម៌ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន លើវិស័យទេសចរណ៍ដ៏មានលក្ខណៈពិសេសឱ្យបានល្អ។
លោក Sun Yeli អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា ត្រូវធ្វើឱ្យហ្សែនវប្បធម៌របស់ប្រជាជាតិចិន សម្របទៅនឹងវប្បធម៌ចិនក្នុងសម័យទំនើប និងស៊ីសង្វាក់គ្នាជាមួយសង្គមទំនើប ក្នុងន័យបំផុសកម្លាំងរស់រវើកដ៏ខ្លាំងក្លារបស់វប្បធម៌ចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន