(កាណាដា)៖ ប៉ូលិសកាណាដា បានឱ្យដឹងថាមនុស្ស ៣នាក់ ក្នុងនោះរួមមានទាំងខ្មាន់កាំភ្លើងបានស្លាប់ នៅក្នុងហេតុការណ៍បាញ់ប្រហារមួយកាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្នុងខេត្ត British Columbia។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

បើតាមប៉ូលិសកាណាដា ហេតុការណ៍បាញ់ប្រហារខាងកើតឡើងនៅក្នុងតំបន់ លែនគ្លី (Langley) ស្ថិតនៅជាយទីក្រុង វ៉ាន់គូវឺ (Vancouver) ដោយ មនុស្ស៤នាក់ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារដែលបណ្ដាលឱ្យបុរស ២នាក់ស្លាប់ ហើយបុរសម្នាក់ និងស្ត្រីម្នាក់បានរងរបួស។

ប៉ូលិសបានឱ្យដឹងទៀតថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុដោយមន្ត្រីប៉ូលិស។ ប៉ុន្តែ មូលហេតុនៃករណីបាញ់ប្រហារនេះមិន ទានត្រូវបានបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕