(ប៉េកាំង)៖ នៅថ្ងៃទី២១ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរ ចំពោះការបើកវេទិកាអភិវឌ្ឍន៍យុវជនពិភពលោក។

លោក Xi Jinping បានគូសបញ្ជាក់ថា យុវជនតំណាងឱ្យក្តីសង្ឃឹម យុវជនបង្កើតថ្ងៃអនាគត។ ប្រទេសចិនចាត់ទុកយុវជនជា កម្លាំងរស់រវើកនិងស្វាហាប់សម្រាប់ជំរុញការអភិវឌ្ឍសង្គមជាប់រហូតមក ដោយបានលើកទឹកចិត្តយុវជនឱ្យបង្ហាញ កម្លាំងយុវភាពដ៏ក្លៀវក្លាក្នុងការអនុវត្តកិច្ចកសាង សហគមន៍រួមវាសនាមនុស្សជាតិ រំពឹងទុកថាវេទិកាអភិវឌ្ឍន៍យុវជនពិភពលោក អាចក្លាយជាវេទិកាដ៏សំខាន់សម្រាប់យុវជនពិភពលោក រួមចំណែកដល់ការអភិវឌ្ឍសកល ហើយពិភពលោករួមគ្នាជំរុញការអភិវឌ្ឍយុវជន បញ្ចេញសំឡេងយុវជនចំពោះសាមគ្គីភាពនៃប្រជាជនពិភពលោក បំពេញបន្ថែមកម្លាំងយុវជនចំពោះ ការអភិវឌ្ឍនិងការរីកចម្រើននៃពិភពលោក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា យុវជននៃប្រទេសនានាគួរផ្សព្វផ្សាយ គុណតម្លៃរួមរបស់មនុស្សជាតិស្តីពីសន្តិភាព អភិវឌ្ឍន៍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល តាមរយៈសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកដល់ការអនុវត្ត របៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ រួមគ្នាចារទំព័រ យុគសម័យថ្មីនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃយុវជនពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន