(តូក្យូ)៖ ទីក្រុងតូក្យូបានកត់ត្រាចំនួនករណីកូវីដ១៩ ខ្ពស់បំផុតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដោយឈានដល់ការឆ្លងប្រចាំថ្ងៃថ្មីចំនួន ៣១,៨៧៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។
ការកើនឡើងករណីឆ្លងយ៉ាងគំហុកនេះ ត្រូវបានគេមើលឃើញថា ត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង។
អត្រាស្នាក់នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង បានកើនឡើងទ្វេដងក្នុងសប្តាហ៍នេះ ដោយកើនពី ១៩% ទៅ ៤៤.២% គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕