(ប៉េកាំង)៖ វត្ថុបុរាណនិងបេតិកភណ្ឌវប្បធម៌បន្តវេន នូវហ្សែននិងសសៃឈាមរបស់ជនជាតិចិន និងជាធនធានអរិយធម៌ដ៏ល្អប្រសើរ ដែលមិនអាចបង្កើតឡើងម្តងទៀត និងគ្មានអ្វីអាចជំនួសបានទេ។ ត្រូវតែធ្វើឱ្យវត្ថុបុរាណ និងបេតកភណ្ឌវប្បធម៌កាន់តែច្រើន រួមបញ្ចូលក្នុងជីវិតរបស់ប្រជាជន ដើម្បីបង្កើតបរិយាកាសសង្គមដែលបន្តផ្សព្វផ្សាយអរិយធម៌ចិន។
តាំងពីដើមមក លោកXi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់ ដល់ការងារអភិរក្សវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌ ធ្លាប់បានផ្តល់អនុសាសន៍សំខាន់ដល់ ការងារអភិរក្សវត្ថុបុរាណ និងបេតកភណ្ឌវប្បធម៌ក្នុងគ្រប់កាលៈទេសៈ។
ត្រូវតែបង្កើនការអភិរក្សនិងប្រើប្រាស់ចំពោះវត្ថុបុរាណ និងការបន្តផ្សព្វផ្សាយនិងអភិរក្សបេតកភណ្ឌវប្បធម៌ ពង្រីកកម្លាំងឥទ្ធិពលនៃវប្បធម៌របស់ប្រជាជាតិចិន បង្កើនមោទនភាពរបស់ប្រជាជាតិនិងជំនឿចិត្តវប្បធម៌។
ត្រូវតែធ្វើឱ្យវត្ថុបុរាណនិងបេតកភណ្ឌវប្បធម៌កាន់តែច្រើន រួមបញ្ចូលក្នុងជីវិតរបស់ប្រជាជន ដើម្បីបង្កើតបរិយាកាសសង្គម ដែលបន្តផ្សព្វផ្សាយអរិយធម៌ចិន។
បង្កើនការអភិរក្សនិងប្រើប្រាស់នូវវត្ថុបុរាណបដិវត្តន៍ ផ្សព្វផ្សាយវប្បធម៌បដិវត្តន៍ បន្តហ្សែនក្រហម នេះជាភារកិច្ចរួមរបស់បក្សកុម្មុយនីស្ដ និងសង្គមទាំងមូល។ ត្រូវតែគោរពប្រវត្តិសាស្ត្រ គោរពវប្បធម៌និងគោរពអេកូឡូស៊ី អភិរក្សដោយគ្រប់ជ្រុងជ្រោយនូវបេតកភណ្ឌវប្បធម៌និងប្រវត្តិសាស្ត្រឱ្យបានល្អ ការពារទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលបន្សល់ទុកដោយបុព្វបុរសរបស់យើង។
ត្រូវតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបុរាណវិទ្យា ខិតខំកសាងបុរាណវិទ្យាប្រកបដោយលក្ខណៈពិសេសចិន និងរចនាបថចិន ហើយផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ការផ្សព្វផ្សាយ វប្បធម៌ប្រពៃណីចិនដ៏ល្អប្រសើរ និងការបង្កើនជំនឿចិត្តផ្នែកវប្បធម៌។
ត្រូវតែបង្កើតនិងកែលម្អ នូវរបបគ្រប់គ្រងបេតកភណ្ឌប្រវតិ្តសាស្ត្រនិងវប្បធម៌ បង្កើតឃ្លាំងទិន្នន័យអំពីធនធានវត្ថុបុរាណថ្នាក់ជាតិ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ណែនាំឱ្យសង្គមទាំងមូលចូលរួម៕
វិទ្យុមិត្តភាពកម្ពុជាចិន