(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានគូសបញ្ជាក់សារជាថ្មី អំពីតួនាទីរបស់រុស្ស៊ីដែលជាផ្នែកដ៏សំខាន់មួយ នៃអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ដែលត្រូវបានគេស្គាល់ថា OPEC+ ហើយបានបន្ថែមថា បើគ្មានសម្ព័ន្ធភាពទេវាមិនអាចទៅរួចទេ ក្នុងការធានាបាននូវការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ទៅក្នុងទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។
ព្រះអង្គម្ចាស់ Farhan បានថ្លែងបែបនេះ នៅក្នុងព្រឹត្តិការណ៍នៃក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេស នៃប្រទេសជប៉ុននៅទីក្រុងតូក្យូ ជាកន្លែងដែលសារព័ត៌មាន Arab News Japan បានបើកដំណើរការជាលើកដំបូងកាលពី ២ឆ្នាំមុន។
នាឪកាសនោះលោកបាននិយាយថា «យើងកំពុងផ្តោតលើការរក្សាស្ថិរភាពនៅក្នុងទីផ្សារប្រេងតាមរយៈអង្គការ OPEC + ហើយការសន្ទនានៅក្នុងចំណោមមប្រទេស OPEC + គឺវាមានឥទ្ធិពលខ្លាំងណាស់ ដោយវានឹងឆ្លើយតបតាមតម្រូវការ នៃទីផ្សារប្រេងបាន»។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតរូបនេះ បានសង្កាត់ធ្ងនយ៉ាងដូច្នេះថា «យើង មើល មិន ឃើញ កង្វះ ខាត ប្រេងឆៅ នៅ លើ ទីផ្សារ ទេ ប៉ុន្តែគឺ ខ្វះ សមត្ថភាព ចម្រាញ់ទៅវិញទេ»៕