(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,០៨៥ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទៀតទេ។

គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៦២,៥៣២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៨២៣,៥៧៤នាក់ និងស្លាប់សរុបចំនួន ៤៣,០៩១នាក់៕