(ប៉េកាំង)៖ ពីភូមិ Liangjiahe ដល់វិមាន Zhongnanhai ពីការភ្ជួររាស់នៅមូលដ្ឋានដល់ការដឹកនាំប្រទេសចិន ការអានសៀវភៅតែងតែជា «ចំណូលចិត្តដ៏ធំបំផុត» របស់អគ្គលេខាធិការលោក Xi Jinping។ គាត់បានសិក្សាប្រទេសចិនបុរាណ និងសម័យទំនើប និងបរទេស ដែលប្រកបដោយបទពិសោធន៍ និងតម្រិះប្រាជ្ញានៃការគ្រប់គ្រងប្រទេស។ «ខ្ញុំមានចំណូលចិត្តច្រើន ចំណង់ចំណូលចិត្តធំបំផុតរបស់ខ្ញុំគឺការអានសៀវភៅតែម្តង»

«ខ្ញុំមានចំណង់ចំណូលចិត្តជាច្រើន ចំណង់ចំណូលចិត្តដ៏ធំបំផុតគឺការអានសៀវភៅ ហើយការអានសៀវភៅបានក្លាយជា ចំណែកមួយនៃជីវិតរបស់ខ្ញុំ»។ នៅថ្ងៃទី ១៩ ខែមីនាឆ្នាំ២០១៣ នៅក្នុងបទសម្ភាសន៍រួមគ្នាជាមួយប្រព័ន្ធផ្សព្វផ្សាយ របស់បណ្តាប្រទេសBRICS លោកXi Jinping បាននិយាយបែបនេះ។ សៀវភៅអមនឹងការរីកចម្រើនរបស់លោកXi Jinping។

នៅឆ្នាំ ១៩៦៩ ទើបតែចូលឆ្នាំថ្មី លោក Xi Jinping ដែលមានអាយុក្រោម ១៦ ឆ្នាំបានធ្វើដំណើរពីទីក្រុងប៉េកាំងទៅកាន់ក្រុម Liangjiahe នៃឃុំ Wen'anyi ស្រុក Yanchuan ខេត្ត Shaanxi បន្ទាប់ពីធ្វើដំណើរតាមរថភ្លើង ឡានដឹកទំនិញ និងដោយថ្មើរជើង។ ចំណាប់អារម្មណ៍ដំបូងរបស់អ្នកភូមិចំពោះគាត់គឺ «យុវជនខ្ពស់ហើយ ស្គមម្នាក់នេះមានហិបធ្ងន់ពីរ»។ រហូតដល់ពួកគេបានស្គាល់លោក Xi Jinping ទើបពួកគេបានដឹងថាហិបទាំងពីរនោះដាក់សៀវភៅពេញតែម្តង។

លោក Xi Jinping បានរំលឹកថា «នៅពេលនោះ ក្រៅពីធ្វើពលកម្ម មួយគឺទៅចុះសួរសុខទុក្ខមហាជន ហើយមួយទៀតគឺស្វែងរក និងអានសៀវភៅនៅគ្រប់ទីកន្លែង»។ អ្នកភូមិនឹកឃើញថា៖ «មានសៀវភៅពេញគ្រែគាត់» និង «ពេលខ្លះគាត់ក៏កាន់សៀវភៅពេលហូបបាយ» បន្ទាប់ពីធ្វើការមួយថ្ងៃ គាត់នៅតែអានសៀវភៅក្រាស់ដូចដុំឥដ្ឋ ដោយអុជចង្កៀងប្រេងកាតនៅពេលយប់។ លោក Xi Jinpingធ្លាប់បានរំលឹកថា នៅពេលនោះ លោកចូលចិត្តអានសៀវភៅ ហើយបានអុជចង្កៀងប្រេងកាតនៅពេលយប់ អានសៀវភៅរហូតដល់ពាក់កណ្ដាលអាធ្រាត៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន