(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ SF ពីរគ្រឿង និងយន្តហោះដឹកអ្នកដំណើរ China Southern មួយគ្រឿងបានចុះចតយ៉ាងរលូននៅ អាកាសយានដ្ឋាន Huahu ក្រុង Ezhou ប្រទេសចិន។

នៅថ្ងៃដដែលនោះ អាកាសយានដ្ឋាន Huahu ក្រុង Ezhou ដែលជាអាកាសយានដ្ឋានឯកទេស ផ្នែកដឹកទំនិញដំបូងបង្អស់នៅប្រទេសចិន និងតំបន់អាស៊ី បានដាក់ឱ្យដំណើរការជាផ្លូវការ។

អាកាសយានដ្ឋាននេះនៅជាប់ទីតាំងមាស នៃផ្លូវទឹកតាមដងទន្លេ យ៉ង់សេ ដែលហ៊ុមព័ទ្ធដោយកំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងល្បឿនលឿន ដែលមានមជ្ឈមណ្ឌលទីក្រុងថ្នាក់ខេត្តចំនួន៣ ក្នុងរង្វង់ចម្ងាយ ២០គីឡូម៉ែត្រ និងមានតំបន់អភិវឌ្ឍន៍ថ្នាក់ជាតិចំនួន ៧ ក្នុងរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រ ហើយមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីកណ្តាលទីក្រុង Wuhan ដែលគ្របដណ្តប់ ប្រជាជនរាប់ពាន់លាននាក់ក្នុងតំបន់ ពោលគឺមានឧត្តមភាពអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន