(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថាមនុស្ស៣នាក់ បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ នៅឯផ្សារទំនើបមួយកន្លែង ក្នុងរដ្ឋឥណ្ឌាណា (Indiana) កាលពីល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។
បើតាមប៉ូលិស ជនសង្ស័យប្រដាប់ដោយកាំភ្លើងវែងមួយដើម ដែលមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណខាងលើ ក៏បានស្លាប់ផងដែរ ក្រោយត្រូវបាន បុរសម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុដែរនោះ បាញ់សម្លាប់។
ប៉ុន្តែ មកទល់នឹងពេលនេះ ប៉ូលិសអាមេរិកមិនទាន់អាចបញ្ជាក់ពីមូលហេតុនៅពីក្រោយការបាញ់ប្រហារខាងលើនោះទេ ខណៈការស៊ើបអង្កេតមួយ កំពុងធ្វើឡើង៕