(ប៉េកាំង)៖ ផ្លូវអភិវឌ្ឍន៍នៃភូមិ Ximen នៅទីក្រុងថ្មី Xincheng។ កាលពីថ្ងៃទី១៤ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនដែលកំពុង ចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Xinjiang បានចេញដំណើរទៅភូមិ Ximen Xincheng ខណ្ឌ Gaochang ក្រុង Turpan ដើម្បីយល់ដឹងអំពីវឌ្ឍនភាពនៃការជំរុញការអភិវឌ្ឍជនបទនៅទីនោះ។

យុទ្ធសាស្ត្រអភិវឌ្ឍជនបទបានលើកឡើងដោយលោក Xi Jinping នៅក្នុងរបាយការណ៍នៃសមាជបក្សកម្មុយនីស្តចិនលើកទី១៩ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ។ លោកបានគូសបញ្ជាក់ច្រើនម្តងថា ការអភិវឌ្ឍជនបទ ការជ្រើសរើសឧស្សាហកម្មដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ ទៅតាមលក្ខខណ្ឌក្នុងស្រុកជាគន្លឹះ។ តំបន់ជនជាតិភាគតិចគួរតែស្វែងរកចំណុចចូល និងចំណុចកម្លាំង ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់និងជំរុញវិបុលភាពរួម។

ភូមិ Ximen Xincheng ជាភូមិគំរូមួយដែលផ្អែកលើធនធានលក្ខណៈក្នុងស្រុក និងប្រកាន់ខ្ជាប់នូវជំរុញកសិកម្មតាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ ភូមិ Ximen Xincheng មាន៥៥០គ្រួសារ និងអ្នកស្រុកចំនួន ៣៧៩០ នាក់រួមទាំងជនជាតិវៃវូអឺ ៣៧០២នាក់។

ស្របតាមផ្លូវល្បឿនលឿនដាក់ឱ្យដំណើរការ និងជំនួយពីសហគ្រាសដឹកជញ្ជូន ការលក់ទំពាំងបាយជូរស្រស់នៅក្នុង Turpan បានកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ភូមិ Ximen Xincheng នឹងប្រើប្រាស់ ៨៥% នៃដីដាំដុះដែលមានស្រាប់ដើម្បីដាំទំពាំងបាយជូរ ហើយបានទាក់ទាញ សហគ្រាសឱ្យអភិវឌ្ឍការកែច្នៃដំណាប់ផ្លែឈើ ដូចជា ទំពាំងបាយជូរក្រៀម ដំណាប់ត្រសក់ស្រូវ ពុទ្រាក្រហម វ៉ាល់ណាត់ជាដើមដែលមាន សមត្ថភាពផលិតប្រចាំឆ្នាំដល់ទៅ ៣០០០តោន។

លើសពីនេះទៀត ភូមិក៏បានសាងសង់សួនឧស្សាហកម្មនំណាំង (Nang) ដែលមានទិន្នផលប្រចាំថ្ងៃប្រហែល ១០ម៉ឺន ព្រមទាំងកន្លែង ចិញ្ចឹមសត្វព្រាប និងភោជនីយដ្ឋានញ៉ាំសត្វព្រាបជាដើម។ អ្នកភូមិ Ximen Xincheng បានបង្កើនប្រាក់ចំណូលដោយធ្វើការនៅមាត់ទ្វារផ្ទះ របស់ខ្លួន ចែករំលែកប្រាក់ចំណេញពីឧស្សាហកម្មនិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ដោយការខិតខំប្រឹងប្រែង។ គោលដៅនៃយុទ្ធសាស្រ្ដ អភិវឌ្ឍជនបទ គឺដើម្បីធ្វើឱ្យវិស័យកសិកម្មក្លាយជាឧស្សាហកម្មដែលរីកចម្រើន ធ្វើឱ្យកសិករក្លាយជាមុខរបរដ៏គួរឱ្យទាក់ទាញ ព្រមនិងធ្វើឱ្យតំបន់ជនបទ ក្លាយជាស្រុកកំណើតដ៏ស្រស់ស្អាតសម្រាប់ការរស់នៅនិងធ្វើការយ៉ាងសុខសាន្ត។

ឆ្ពោះទៅរកគោលដៅបែបនេះ ភូមិ Ximen Xincheng មិនត្រឹមតែបានកសាងខ្សែសង្វាក់ឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសាងសង់ ទីលានទទឹមក្រហមដែលរួមបញ្ចូលការកម្សាន្តនិងលំហែកាយ សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ អនុវត្ត «បដិវត្តន៍បង្គន់» និងសាងសង់លំនៅ ដ្ឋានតម្លៃសមរម្យចំនួន ៣៣០ឈុត។ ដូចឈ្មោះរបស់ភូមិនេះ ភូមិនេះបានក្លាយទៅជា «ទីក្រុងថ្មី»៕

វិទ្យុមិត្តភាពកម្ពុជាចិន