សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ថ្មីៗចំនួន ៨,៣៤៦នាក់ នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១,៥៨៩,០៩៩នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ (Xinhua) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ គឺ ៧.៩២៩ ជាករណីឆ្លងក្នុងស្រុក និង ៤១៧ ជាករណីនាំចូល។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី, មានអ្នកជំងឺកូវីដ ១៩ ចំនួន ៣នាក់ នៅថ្ងៃសៅរ៍នេះ ដែលធ្វើចំនួនអ្នកស្លាប់សរុបកើនឡើងចំនួន ១,៤៥០នាក់៕