(ហាណូយ) ៖ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ៧០៥ ករណីនៅថ្ងៃសៅរ៍នេះ ដែលធ្លាក់ចុះចំនួន ២៥១ ករណី បើធៀបនឹងថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៉ិនហួ (Xinhua) នៅថ្ងៃសៅរ៍ ទី១៦ ខែ កក្កដា ឆ្នាំ២០២២។

បូកបន្ថែកករណីឆ្លងខាងលើនាំឱ្យចំនួនសរុបកើនឡើងដល់ ១០,៧៥៩,៨៥០ នាក់។ រីឯអ្នកជំងឺកូវីដ ១៩ ១នាក់ បានស្លាប់ក្នុងរបាយការណ៍នៅថ្ងៃសៅរ៍នេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៣,០៩១នាក់។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលវៀតណាម, អ្នកជំងឺកូវីដ-១៩ ចំនួន ៩,៨០៦,៣២៨នាក់ ឬជាង ៩១ភាគរយនៃអ្នកឆ្លងសរុប បានជាសះស្បើយ៕