(ប៉េកាំង)៖ ថ្ងៃទី១៤ ខែកក្កដា លោក Xi Jinping ដែលកំពុងចុះត្រួតពិនិត្យការងារនៅតំបន់ស៊ីនជាំង បានមកដល់ក្រុង Tulufan ដើម្បីស្វែងយល់ពីស្ថានភាពឧស្សាហកម្មពិសេស គឺទំពាំងបាយជូរក្នុងតំបន់ ព្រមទាំងស្ថានភាពជំរុញការអភិវឌ្ឍ រួមបញ្ចូលវប្បធម៌ និងទេសចរណ៍ក្នុងតំបន់។

ក្រុង Tulufan ជាក្រុងល្បីឈ្មោះប្រវត្តិសាស្ត្រ និងវប្បធម៌ថ្នាក់ជាតិលើកដំបូងរបស់ប្រទេសចិន។ នៅភាគខាងលិចភ្នំ Huoyan ក្រុង Tulufan មានកន្លែងមួយឈ្មោះ «ជ្រលងទំពាំងបាយជូរ» នៅទីនេះ សីតុណ្ហភាពពេលថ្ងៃនិងពេលយប់ខុសគ្នាខ្លាំងណាស់ ពន្លឺព្រះអាទិត្យមានរយៈពេលយូរ ហើយវាត្រូវបានស្រោចស្រពដោយទឹកព្រិលអាល់ផែន ហើយដីក៏សមស្របដាំទំពាំងបាយជូរផងដែរ។

នៅទីនេះ ការដាំទំពាំងបាយជូរមានប្រវត្តិសាស្ត្រជាង ២០០០ឆ្នាំមកហើយ ដែលមានតាំងពីសតវត្សរ៍ទី៥នៃគ.ស។ ប្រជាជនចិនមានបទចម្រៀងល្បីមួយដែលមានចំណងជើងថា «ផ្លែទំពាំងបាយជូរ Tulufan ទុំ» ហើយនេះបានបង្ហាញពី ភាពផ្អែមល្ហែមរបស់ទំពាំងបាយជូរ និងក្តីស្រឡាញ់រវាងយុវជនជនជាតិវៃវូអឺ ក្នុងតំបន់។ ដូច្នេះឧស្សាហកម្មទំពាំងបាយជូរ ត្រូវសម្គាល់ថា ជា «ឧស្សាហកម្មផ្អែម»

ទំពាំងបាយជូរ Tulufan ក៏បង្ហាញពីក្តីសង្ឃឹមរបស់លោក Xi Jinping ចំពោះការអភិវឌ្ឍនៅស៊ីនជាំង។ ឆ្នាំ២០១៤ នៅពេលចុះត្រួតពិនិត្យការងារ នៅតំបន់ស៊ីនជាំង លោក Xi Jinping ធ្លាប់និយាយអំពីក្ដីប្រាថ្នា ចំពោះស៊ីនជាំងរបស់លោក។ «នៅតំបន់ស៊ីនជាំង មាននំណាងដុត សាច់ចៀមចង្កាក់ ផ្លែត្រសក់ស្រូវនិងទំពាំងបាយជូរជាដើម យើងមានមូលហេតុគ្រប់គ្រាន់ថា តែងតែជាជនជាតិស៊ីនជាំង» នៅខែមីនា ឆ្នាំ២០១៧ នៅមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិន ដែលបើកធ្វើនៅទីក្រុងប៉េកាំង ពេលចូលរួមពិភាក្សានៃគណៈប្រតិភូស៊ីនជាំង លោក Xi Jinping ធ្លាប់គូសបញ្ជាក់ថា ត្រូវបណ្តុះបណ្តាលនិងពង្រឹងឧស្សាហកម្មប្រកួតប្រជែង និងមានលក្ខណៈពិសេសនៅស៊ីនជាំង។

បច្ចុប្បន្ន «ឧស្សាហកម្មផ្អែម» គឺទំពាំងបាយជូរនេះកំពុងលេចចេញ កម្លាំងរស់វើកយ៉ាងខ្លាំង។ ប្រជាជននៅទីនេះ ពឹងផ្អែកគុណសម្បត្តិទូរគមនាគមន៍ វប្បធម៌ទំពាំងបាយជូរ និងវប្បធម៌ប្រជាប្រិយជាដើម អភិវឌ្ឍវិស័យទេសចរណ៍យ៉ាងខ្លាំងក្លា ដើយបង្កើតមន្ទីរពិព័រណ៍ប្រធានបទទំពាំងបាយជូរ មន្ទីរទំនៀមទម្លាប់ប្រជាប្រិយ ផ្សារជួញដូរផ្លែឈើ ភូមិគ្រឹះកម្សាន្តជាដើម ធ្វើឱ្យឧស្សាហកម្មទំពាំងបាយជូរមិនគ្រាន់តែនាំ ឱ្យកសិករក្នុងតំបន់បន្ថែមចំណូលប៉ុណ្ណោះទេ ក៏ធ្វើឱ្យតំបន់ក្លាយទៅជាគំរូ នៃការរួមបញ្ចូលវប្បធម៌ និងទេសចរណ៍ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន