(ប៉េកាំង)៖ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះទៅត្រួតពិនិត្យការងារនៅស៊ីនជាំង និងសួរសុខទុក្ខប្រជាជនគ្រប់ជនជាតិនៅទីនោះ។

លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការចាត់ចែងសម្រេចចិត្តរបស់មជ្ឈិមបក្ស អនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវ នូវយុទ្ធសាស្ត្រគ្រប់គ្រងស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី សំដៅយ៉ាងរឹងម៉ាំលើគោលដៅទូទៅដែលសង្គមមានស្ថិរភាពជាយូរ ប្រកាន់ខ្ជាប់គោលការណ៍ធ្វើការងារដែលឈានទៅមុខដោយនឹងនររលូន ធ្វើកំណែទម្រង់និងបើកទូលាយឱ្យកាន់តែស៊ីជម្រៅ និងដោយគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ផ្តោតសំខាន់ទាំងការបង្ការការពារជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងការអភិវឌ្ឍនិងសន្តិសុខ ក្នុងយុគសម័យថ្មី ក្នុងដំណើរថ្មី បន្តខិតខំកសាងស៊ីនជាំងឱ្យល្អបវរ ដែលមានសាមគ្គីភាព សុខដុមរមនា រុងរឿង វិបុលភាព អរិយធម៌ឈានមុខ ការរស់នៅនិងការធ្វើការដោយសន្តិភាព បរិស្ថានអេកូឡូស៊ីល្អ៕

វិទ្យុមិត្តភាពកម្ពុជាចិន