(ប៉េកាំង)៖ ភូមិភាគស្វយ័ត Xinjiang មានផ្ទៃដី ១៦៦ ម៉ឺនគីឡូម៉ែត្រការ៉េប្រជាជន ២៥,៨៥លាននាក់ អនុវត្តទាំងស្រុងនូវគោលនយោបាយគ្រប់គ្រ ងភូមិភាគស្វយ័ត Xinjiang របស់មជ្ឈិមបក្សក្នុងយុគសម័យថ្មី ខិតខំប្រឹងប្រែងជំរុញឱ្យសង្គម Xinjiang ឱ្យមានចីរភាពនិងសិ្ថរភាពយូរអង្វែង សាមគ្គីភាពជនជាតិគឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍនិងវឌ្ឍនភាពពង្រឹង មនសិការសហគមន៍រួមប្រជាជាតិចិនយ៉ាងរឹងមាំ បន្តពង្រឹងសាមគ្គីភាពគ្រប់ជនជាតិភាគតិច ប្រកាន់ខ្ជាប់នូវជីវភាពរស់នៅរបស់ប្រជាជន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។

គ្រប់ជនជាតិភាគតិចទាំងអស់រួមគ្នា ស្វែងរកការអភិវឌ្ឍនិងវិបុលភាព ចែករំលែកជីវភាពដ៏ល្អប្រសើរជាមួយគ្នា បន្តពង្រីកនិងត្រួសត្រាយសមិទ្ធិផលកាត់បន្ថយភាពក្រីក្រ ជំរុញការអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ធ្វើបានល្អក្នុងការជួយភូមិក្នុងយុគសម័យថ្មី ការធ្វើឱ្យការអភិវឌ្ឍជនបទមានកម្លាំងចលករថ្មី ពន្លឿនការអភិវឌ្ឍកសិកម្មទំនើប ការធានាការផ្គត់ផ្គង់ផលិតផលកសិកម្មសំខាន់ៗ នៅតែបន្តប្រសើរឡើងបម្រើសន្តិសុខថាមពលជាតិ ជំរុញការអភិវឌ្ឍថាមពលថ្មីកសាង ប្រព័ន្ធថាមពលបែបថ្មីជំរុញឧស្សាហកម្ម បង្កើនប្រសិទ្ធភាព។

ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍និងការធ្វើឱ្យប្រសើរឡើង ពន្លឿនការអភិវឌ្ឍឧស្សាហកម្មសេវាកម្ម ដោយផ្តោតលើវិស័យទេសចរណ៍
នៅឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរ ១៩១ លាននាក់ កើនឡើង ២០.៥២%។ ទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ១៤១.៥៦៩ ពាន់លានយាន់ដែលកើនឡើង ៤២.៦៩%។

ឆមាសទីមួយឆ្នាំ ២០២២ ការអភិវឌ្ឍចរាចរណ៍របស់ Xinjiang ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ផ្លូវរថភ្លើង Heruo ដាក់ឱ្យដំណើរការកំណាត់ផ្លូវ Yuli-Qiemo នៃផ្លូវ S៥២៤ ដាក់ឱ្យដំណើរការ។ អាកាសយានដ្ឋាន Alar Tarim ដាក់ឱ្យដំណើរការធ្វើឱ្យស៊ីជម្រៅ ការកសាងតំបន់ស្នូលនៃខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ ខិតខំប្រឹងប្រែងដើម្បីកសាងតំបន់សំខាន់ ក្នុងការបើកទូលាយដីគោកនិងតំបន់ព្រំដែន ដើរតាមផ្លូវដែលឱ្យអាទិភាពលើអេកូឡូស៊ី និងការអភិវឌ្ឍបៃតងយ៉ាងមុតមាំមិនងាករេ។

ភូមិភាគ Xinjiang មានមេឃពណ៌កាន់តែខៀវ ភ្នំពណ៌កាន់តែបៃតងនិងទឹកកាន់តែថ្លាឈ្វេង ជំរុញយ៉ាងរឹងមាំនូវការងារ ផ្តល់ជំនួយសមភាគីដល់ Xinjiang ក្នុងយុគសម័យថ្មីនិងដំណាក់កាលថ្មី តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី ១៨ មកខេត្តនិងទីក្រុងចំនួន១៩បានបណ្តាក់ទុនជាង ១៥០ពាន់លានយាន់ក្នុងជំនួយដល់ Xinjiang ភូមិភាគ Xinjiang គឺជាកន្លែងដ៏ល្អ៕

វិទ្យុមិត្តភាពកម្ពុជាចិន