(ប៉េកាំង)៖ ថ្ងៃទី១៣ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅត្រួតពិនិត្យការងារ នៅសារមន្ទីរភូមិភាគស្វយ័ត្នវៃវូអឺស៊ីនជាំង។ លោកបានទស្សនា «ពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រស៊ីនជាំង» និងការសំដែងច្រៀង «Manas» ដែលបង្ហាញពីវីរភាព ជនជាតិកៀហ្ស៊ីស៊ី។ លោកបានសំណេះសំណាលជាមួយ អ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អរូបី «Manas» ដោយបានសរសើរថា ការសំដែងរបស់ពួកគេមានភាពទាក់ទាញណាស់។

លោក Xi Jinping បានលើកឡើងថា អរិយធម៌ប្រជាជាតិចិនមានប្រវត្តសាស្ត្រយូរលង់ បានប្រមូលផ្តុំរាល់វប្បធម៌ប្រពៃណីល្អៗ គ្រប់ជនជាតិ។ បេតិកភណ្ឌវប្បធម៌ដូចការសំដែង «Manas» អ៊ីចឹង ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជនជាតិភាគតិចផង ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិចិនផង គួរអភិរក្សឱ្យល្អ បន្តដល់ជំនាន់ក្រោយៗឱ្យល្អ រៀបចំឱ្យល្អ ដើម្បីផ្សះផ្សាយ កាន់តែទូលំទូលាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន