(ប៉េកាំង)៖ សៀវភៅភាសាអង់គ្លេស «កម្រងសុន្ទរកថាអំពីការទូតរបស់លោក Xi Jinping» ភាគទី១ ទី២ ដែលបកប្រែដោយវិទ្យាស្ថានស្រាវជ្រាវប្រវត្តិសាស្ត្រ និងឯកសារបក្សកុម្មុយនីស្តចិន បានបោះពុម្ភផ្សាយនាពេលថ្មីៗនេះ។

សៀវភៅ «កម្រងសុន្ទរកថាអំពីការទូតរបស់លោក Xi Jinping» ភាគទី១ ទី២ និពន្ធរៀបរៀងដោយវិទ្យាស្ថានស្រាវជ្រាវប្រវត្តិសាស្ត្រ និងឯកសារបក្សកុម្មុយនីស្តចិន បានប្រមូលផ្តុំនូវសុន្ទរកថាសំខាន់ៗចំនួន ១៣៦ អត្ថបទរបស់លោក Xi Jinpingដែលប្រកាសពីចន្លោះខែមីនា ឆ្នាំ២០១៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២១។

ការបោះពុម្ភផ្សាយសៀវភៅជាភាសាអង់គ្លេសនេះ អាចជួយអ្នកអានជាតិនិងអន្តរជាតិស្វែងយល់យ៉ាងស៊ីជម្រៅ នូវទស្សនៈការទូតរបស់លោក Xi Jinping នឹងយល់កាន់តែស៊ីជម្រៅចំពោះ គំនិតអំពីការបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ផ្លែផ្កានៃការអនុវត្តការទូតលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី មាគ៌ារបស់ចិន អភិបាលកិច្ចរបស់ចិន ជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន