(ឡុងដ៍)៖ រដ្ឋបាលដែលតែងតាំងដោយរុស្ស៉ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ០៧នាក់បានស្លាប់ និង ៧០នាក់រងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់កងកម្លាំងអ៊ុយក្រែនទៅលើទីក្រុង Nova Kakhovka ដែលគ្រប់គ្រងដោយរុស្ស៊ី ក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២។
ខ្សែវីដេអូមួយនៅ លើបណ្តាញសង្គមដែលមិនបានបញ្ជាក់ពីប្រភព ច្បាស់លាស់បាន បង្ហាញពីផ្សែងនិង ផ្កាភ្លើងនៅមុនពេលមានដុំភ្លើង ដ៏ធំមួយបានបាញ់ទៅលើមេឃពេលយប់។ រូបភាពបានបង្ហាញពីគំនរបាក់បែករាយប៉ាយពេញផ្លូវនិង អគារ ដែលឆេះ។
មន្ត្រីមកពីរដ្ឋបាលដែលដំឡើងដោយរុស្ស៊ីបាននិយាយថា អ៊ុយក្រែនវាយប្រហារដោយមីស៊ីល HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលបានបំផ្លាញឃ្លាំងផ្ទុកអំបិលបណ្តាលឱ្យមានការផ្ទុះដ៏ធំមួយ។
ចំណែកមន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ពួកគេបានបំផ្លាញឃ្លាំងរំសេវមួយនៅ Nova Kakhovka។ លោក Serhiy Bratchuk អ្នកនាំពាក្យរដ្ឋបាលតំបន់ Odesa បានសរសេរនៅលើបណ្តាញ Telegram របស់គាត់ថា ទីក្រុង Nova Kakhovka ឥឡូវនេះត្រូវបានបោសសម្អាតឃ្លាំងអាវុធ៕