(ប៉េកាំង)៖ ថ្ងៃទី១១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានផ្ញើសំបុត្រតបទៅយុវជនតៃវ៉ាន់ ដែលបានចូលរួមវេទិកាយុវជនច្រកសមុទ្រតៃវ៉ាន់ ដើម្បីលើកទឹកចិត្តយុវជនត្រើយទាំងសងខាងចាប់ដៃរួមគ្នា តស៊ូសម្រេចក្ដីសុបិនចិនអំពី ការស្តាអភិវឌ្ឍប្រជាជាតិឱ្យអស្ចារ្យរុងរឿង។
លោក Xi Jinping បានលើកឡើងក្នុងសំបុត្រថា បានដឹងថាលោកអ្នកបានចងចំណងមេត្រីភាព នឹងចិនដីគោកដោយសារ វេទិកាយុវជនច្រកសមុទ្រ បានរកឃើញវេទិកាបំពេញសម្រេចក្តីសុបិនរបស់ខ្លួន នៅចិនដីគោក បានឃើញផ្ទាល់ភ្នែក នូវការប្រែប្រួលនិងរីកចម្រើននៃមាតុប្រទេស ដែលកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់អារម្មណ៍ថាបងប្អូនត្រើយទាំងសងខាង ស្និទ្ធស្នាលគ្នាយ៉ាងរាក់ទាក់ ខ្ញុំក៏សប្បាយចិត្តដែរ។
លោក Xi Jinping បានគូសបញ្ជាក់ថា យុវជនអភិវឌ្ឍល្អ ប្រទេសក៏អភិវឌ្ឍល្អ យុវជនខ្លាំងក្លា ប្រទេសក៏ខ្លាំងក្លា។ អនាគតរបស់មាតុប្រទេស និងប្រជាជាតិពឹងលើយុវជន។ យើងនឹងបន្តផ្តល់លក្ខខណ្ឌរៀនសូត្រគ្នាដ៏ល្អប្រសើរ ដល់យុវជនត្រើយទាំងសងខាង នឹងផ្តល់ភាពងាយស្រួលកាន់តែច្រើន ក្នុងការចូលរៀនសិក្សា ការធ្វើការ ការបង្កើតអាជីព និងការរស់នៅក្នុងចិនដីគោកដល់យុវជនតៃវ៉ាន់៕
វិទ្យុមិត្តភាពកម្ពុជា-ចិន