(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៥៦៩ករណីទៀត ក្នុងរយៈពេល២៤ម៉ោ
ងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ទោះជាយ៉ាងក្នុងរបាយការណ៍ថ្ងៃចន្ទនេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។
គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧៥៥,៣៨១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៧៧១,០២១នាក់ និងស្លាប់សរុបចំនួន ៤៣,០៨៩នាក់៕