(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី (MOH) នៅថ្ងៃសុក្រ ទី៨ ខែកក្កដានេះ បានរាយការណ៍ករណីនាំចូលជំងឺអុតស្វាមួយករណីបន្ថែមទៀត ដោយធ្វើឱ្យចំនួនករណីសរុបដែលត្រូវបានបញ្ជាក់ចាប់តាំងពីខែមិថុនាមកកើនដល់០៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។
ករណីខាងលើ ជាអ្នកជំងឺ ជនជាតិ ឥណ្ឌា អាយុ ៣០ ឆ្នាំ រស់នៅ ប្រទេស សិង្ហ បុរី ដែល ទើប ត្រឡប់ មកពី អាល្លឺម៉ង់ ។
គួរបញ្ជាក់ថា ករណី ដំបូង នៃ ជំងឺ អុតស្វា នៅ ប្រទេស សិង្ហ បុរី ក្នុង ឆ្នាំ នេះ គឺជា ករណី នាំ ចូល ដែលជាជនជាតិ អង់គ្លេស អាយុ ៤២ ឆ្នាំ ធ្វើការ ជា អ្នកបម្រើ លើ យន្តហោះ ។ គាត់បានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី២០ ខែមិថុនា។ ចំណែកឯករណីឆ្លងក្នុងស្រុកដំបូង ត្រូវបានរកឃើញលើបុរសជនជាតិម៉ាឡេស៊ីអាយុ ៤៥ឆ្នាំ រស់នៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃពុធសប្តាហ៍នេះ៕